Hard copies of Monitoring Report Summary have been distributed to all the 7 community outreach Offices/Information posts across the entire Southern Cardamom REDD+ Project zone. Interested villagers can come and acquire this document from following locations: (1) Chambak commune hall in Beng village, (2) Dong Peng commune hall in Ban Tiet village, (3) Chi Phat Community Based Eco-Tourism Visitor Center in Chi Phat village,(4) Tong Ho Restaurant in Trapeang Rung village, (5) Russei Chrum Commune Hall in Kokir Chrum village, (6) Stung Areng Community Based Eco-Tourism Visitor Center in Chumnoab village and (7) Koh Kong Provincial Department of Environment in Khemarak Phumin Town.
សេចក្ដីសង្ខេបនៃឯកសារត្រួតពិនិត្យត្រូវបានបោះពុម្ពនិងយកទៅចែកជូនដល់ការិយាល័យទំនាក់ទំនងសហគមន៍/ប៉ុស្ដិ៍ទទួលសំណូមពរពីសហគមន៍ទាំង៧ ដែលស្ថិតនៅពាសពេញតំបន់គម្រោងរេដបូកតំបន់ជួរភ្នំក្រវាញខាងត្បូង ។ ប្រសិនបើបងប្អូនប្រជាពលរដ្ឋណាមានចំណាប់អារម្មណ៍ អាចមកស្នើសុំឯកសារនេះ នៅតាមទីតាំងទាំង៧ ដូចតទៅនេះ (១) សាលាឃុំចំបក់ ស្ថិតនៅភូមិបេង ឃុំចំបក់ ស្រុកភ្នំស្រួច (២) សាលាឃុំដងពែង ស្ថិតនៅភូមិបានទៀត ឃុំដងពែង ស្រុកស្រែអំបិល (៣) មជ្ឈមណ្ឌលសហគមន៍អេកូទេសចរណ៍ជីផាត ស្ថិតនៅភូមិជីផាត ឃុំជីផាត ស្រុកថ្មបាំង (៤) ភោជនីយដ្ឋានតុងហូ ស្ថិតនៅភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង (៥) សាលាឃុំឫស្សីជ្រុំ ស្ថិតនៅភូមិគគីរជ្រុំ ឃុំឫស្សីជ្រុំ ស្រុកថ្មបាំង (៦) មជ្ឈមណ្ឌលសហគមន៍អេកូទេសចរណ៍តំបន់ស្ទឹងអារ៉ែង ស្ថិតនៅភូមិជំនាប់ ឃុំជំនាប់ ស្រុកថ្មបាំង និង (៧) មន្ទីរបរិស្ថានខេត្តកោះកុង ស្ថិតនៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរៈភូមិន្ទ ។